សុទ្ធតែល្អ ជាពិសេស នៅពេលចាប់ផ្ដើមដំបូង អ្នកតែងព្យាយាម ធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍ និងស្រលាញ់អ្នកវិញ តែពេលដែល រស់នៅជាមួយគ្នា អស់រយៈពេលជាយូរ ការស្រលាញ់អាចមានការប្រែប្រួល។
អ្នកប្រហែលជាធ្លាប់បានឭរឿងកំប្លែងមួយចំនួនដែលទាក់ទងទៅ នឹងមុន និងក្រោយរៀបការដូចជា “មេឃចាញ់សម្រស់អូន” និងក្រោយមកបែរជានិយាយថា “ភ្លើទេអ្ហេ! មេឃជិតភ្លៀងហ្នឹងណា៎!” រួចហើយមែនទេ។ ចំណែកខាងក្រោមនេះវិញ គ្រាន់តែជាពាក្យមួយចំនួន ដែលបុរសនិយាយទៅកាន់ដៃគូរបស់ខ្លួននៅមុន និងក្រោយរៀបការដូចគ្នាដែរ។ នេះអាចនិយាយថា ជាការពិចារណាក៏បាន ឬគ្រាន់ដើម្បីកែកម្សាន្តក៏បាន។ បើខុសលើសលស់កុំប្រកាន់អីប្រិយមិត្ត!
មុន: អូនជាដង្ហើមបង។
ក្រោយ: បងតឹងទ្រូងណាស់ពេលនៅក្បែរអូន។
មុន: កុំបញ្ឈប់ចិត្តស្រលាញ់របស់អូន។
ក្រោយ: កុំចង់ចាប់ផ្ដើមឡើងវិញឲ្យសោះណា៎!
មុន: បងនឹងព្យាយាមយល់ចិត្តអូន។
ក្រោយ: មិនចេះគិតពីអារម្មណ៍គេខ្លះទេអ្ហី!
មុន: ចង់ឲ្យពេលវេលានៅបែបនេះជារៀងរហូត។
ក្រោយ: នៅជាមួយគ្នាមួយថ្ងៃដូចមួយជីវិតចឹង!
មុន: អូនស្លៀកអ្វីក៏ស្អាតដែរ។
ក្រោយ: ស្លៀកពាក់មិនចេះមើលរាងខ្លួនឯងសោះ។
មុន: បងស្ទើរតែមិនជឿថាវាសនាឲ្យយើងទាំងពីរបានជួបគ្នា។
ក្រោយ: បងស្ទើរតែមិនជឿថាជីវិតបងនេះបញ្ចប់ជាមួយមនុស្សដូចអូន។
រឿងបែបនេះ នៅមានច្រើនទៀត សង្ឃឹមថាមិត្តអ្នកអានជួយបន្ថែមផង! ជុំវិញរឿងនេះ ខ្ញុំនៅចាំទ្រឹស្ដីស្នេហាមួយគេលើកឡើងថា “ចូរដំណើរស្នេហាឲ្យដូចជាការញ៉ាំអំពៅពីចុងទៅគល់ ចូរកុំដំណើរស្នេហាដូចការញ៉ាំអំពៅពីគល់ទៅចុង!”។ ត្រង់នេះទុកជូនមិត្តអ្នកអានពន្យល់បន្ថែមចុះ ខ្ញុំលាសិនហើយ!