Countdown

បុព្វហេតុនៃជម្ងឺដេកមិនលក់



ទាក់ទងទៅនឹងបញ្ហាសំរាន្តមិនលក់នៅពេលដែលត្រូវដល់ម៉ោងគេងតែបែរជាមានរឿងផ្សេងៗចូលមកក្នុងខួរក្បាល។ មួយវិញទៀតទាក់ទងទៅនឹងបញ្ហាដែលកើតនៅពេលកំពុងតែគេងលក់មាន ការយល់សប្តិអាក្រក់(Nightmare) និងគេងមមើល(Sleep walking). ជម្ងឺគេងមិនលក់ជាប្រភេទនៃការលំបាកក្នុងការគេង អ្នកខ្លះភ្ញាក់ពីព្រឹកព្រលឹមពេកហើយគេងមិនលក់ទៅវិញ អ្នកខ្លះទៀតគេងភ្ញាក់ៗក្នុងមួយយប់។ ជម្ងឺគេងមិនលក់គឺជាការត្អូញត្អែរផ្នែកសុខភាពដែលកើតមានញឹកញាប់បំផុត។ ជាលទ្ធផលនៃការប្រើប្រាស់ថ្នាំងងុយដេកច្រើនលើសលប់ មានមនុស្សច្រើនដែលមានជម្ងឺគេងមិនលក់ក្លាយទៅជាញៀនថ្នាំងងុយដេក។

Image result for អត្ថប្រយោជន៍នៃការគេងគ្រប់គ្រាន់



1. មូលហេតុនៃជំងឺគេងមិនលក់
– ការហូបគ្រឿងស្រវឹង
– ជម្ងឺធ្លាក់ទឹកចិត្តនិងថប់អារម្មណ៍
– ការប្រើប្រាស់ថ្នាំងងុយដេកខុសប្រក្រតី
– បញ្ហាផ្នែកជម្ងឺទូទៅ។
2. ដំណេកវិបល្លាសបែងចែកជាបួនប្រភេទ
– Insomnia ការគេងមិនលក់
– Hypersomnia ការគេងលើសលប់
– Circadian rhythm sleep disorder ទាក់ទងនឹងការផ្លាស់ប្ដូរទីលំនៅ
– Parasomnia ទាក់ទងនឹងការយល់សប្តិ
3. ជម្ងឺដេកមិនលក់ផ្ដល់ផលប៉ះពាល់ដូចជា:
– អារម្មណ៍ធីងធោងនៅពេលថ្ងៃ
– អស់កម្លាំង
– មានអារម្មណ៍ឆាប់ខឹង
– ការផ្ដោតអារម្មណ៍មិនល្អ
– ការគិតមិនបានច្បាស់លាស់
– ធ្វើឲ្យយើងឆាប់ភ្លេច។
4. ដំណោះស្រាយចំពោះបញ្ហាគេងមិនលក់
– ត្រូវធ្វើលំហាត់ប្រាណ សមាធិជាប្រចាំ
– មិនត្រូវប្រើប្រាស់ថ្នាំងងុយគេងលើសកំណត់នាំឲ្យប៉ះពាល់ដល់សុខភាពរបស់យើង
– ត្រូវបែងចែកពេលវេលាធ្វើការនិងសម្រាកឲ្យបានច្បាស់លាស់
– ត្រូវបរិភោគអាហារឲ្យបានគ្រប់គ្រាន់និងមានវិតាមីន
– មិនត្រូវគិតពីបញ្ហាផ្សេងៗនៅពេលកំពុងតែគេង
– ញ្ញុាំទឹកក្តៅមុនពេលក្រោកពីដំណេក និងមិនចូលគេងបើយើងគេងមិនលក់
– ទស្សនាអ្វីដែលសប្បាយៗ កំសាន្តអារម្មណ៏កំុឲ្យគិតតែពីរឿងអវិជ្ជមាន
– គ្រួសារមានសុភមង្គល បញ្ហាការងារក៏គ្មាន។
5. សរុបនៃជម្ងឺគេងមិនលក់
ជម្ងឺនេះកើតឡើងលើមនុស្សគ្រប់វ័យមិនថាចាស់ឬក៏ក្មេងនោះទេ។ ជម្ងឺនេះកើតឡើងនៅទូទាំងពិភពលោកវាជាជម្ងឺមួយដែលយើងពិបាកនឹងរកថ្នាំព្យាបាលណាស់។ ការគេងមិនលក់ មិនគ្រប់គ្រាន់វាជាបញ្ហាមួយដែលចម្បងបង្អស់នៃការរស់នៅសព្វថ្ងៃនេះ។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យយើងជួបនូវផលវិបាកដូចខាងលើចឹង ដូចនេះហើយយើងគួរតែយល់ដឹងអំពីជម្ងឺមួយនេះឲ្យបានច្រើននិងមិនត្រូវប្រើប្រាស់ថ្នាំងងុយដេកច្រើនលើសលប់ទេអ្វីដែលសំខាន់យើងត្រូវរកវិធីសាស្ត្រជួយដល់ខ្លួនឯងធ្វើយ៉ាងណាកុំឲ្យជួបនឹងជម្ងឺនេះញឹកញាប់ពេកមិនល្អនោះទេចំពោះសុខភាពរបស់យើងផ្ទាល់។ ការគេងមិនបានគ្រប់គ្រាន់ជាហេតុដែលនាំឲ្យរំខានដល់សមត្ថភាពបុគ្គលក្នុងការបំពេញមុខងារតួនាទីធម្មតានៅពេលថ្ងៃ។ ហើយជារឿយៗ វាកើតឡើងនៅពេលមានបម្រែបម្រួលសំខាន់ៗ ក្នុងជីវិតដូចជា អាពាហ៍ពិពាហ៍ ផ្លាស់ប្ដូរទីកន្លែងរស់នៅផ្លាស់ប្ដូរការងារ និងការលេងលះជាដើម។ ការគេងមិនលក់គឺជាបញ្ហាមួយដែលទាក់ទងទៅនឹងការដេកច្រើនហួសហេតុឬក៏ទាក់ទងទៅនឹងការងងុយដេកខ្លាំងពេករាល់ថ្ងៃ។ ហើយកត្តាមួយចំនួនយ៉ាងដែលរួមមាន បញ្ហាផ្លូវកាយ(ខ្វះជាតិដែក, Hypothyroidism) បញ្ហាគ្រឿងញៀន និងបញ្ហាផ្លូវចិត្តផងដែរ។ ហេតុនេះហើយយើងរាល់គ្នាត្រូវជៀសវាងនូវជម្ងឺមួយនេះនឹងត្រូវយល់ដឹងពីវិធីសាស្ត្រនិងការពារជម្ងឺគេងមិនលក់នេះ។

អរគុណសម្រាប់ការតាមដានអានអត្ថបទមួយនេះប្រសិនបើមានកំហុសខុសឆ្គងសូមមេត្តាអធ្យាស្រ័យលើកលែងទោសផង។
Image result for អត្ថប្រយោជន៍នៃការគេងគ្រប់គ្រាន់


ប្រភពអត្ថបទ៖ zourbong

Post a Comment

Previous Post Next Post