រមណីដ្ឋានទឹកជ្រោះប៊ូស្រា
ទឹកជ្រោះ ប៊ូស្រា
មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~43km ពីរង្វង់មូលគោព្រៃ។
ទឹកជ្រោះ
ប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។
សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះ
ប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះខ្សែរ៉ក, ម្ហូប, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។
ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ
ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល
~43km ពីរង្វង់មូលគោព្រៃ។
ទឹកជ្រោះនេះជាតំបន់ទេសចរណ៍ល្អជាងគេក្នុងខេត្តមណ្ឌលគិរី។
ទឹកជ្រោះដ៏ទាក់ទាញនេះត្រូវបានចែកចេញជាបីដំណាក់។
ដំណាក់ទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ
១២ម៉ែត្រ ដែលមានមុខកាត់ទទឹង១៥ម៉ែត្រ
នៅរដូវវស្សា
និងកម្ពស់ពី១០ទៅ១៥ម៉ែត្រ
នៅរដូវប្រាំង។
ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥
ទៅ២០ម៉ែត្រ
និងមានមុខកាត់ទទឹង២០ម៉ែត្រនៅរដូវវស្សា
និងកម្ពស់ពី១៨
ទៅ២៥ម៉ែត្រ
ដែលមានមុខកាត់
១៣ម៉ែត្រ នៅរដូវប្រាំង
ទឹកធ្លាក់ទី២នេះ
មានចម្ងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។
ល្បាក់នេះ យើងមិនអាចទៅដល់បានទេ
ពីព្រោះជាតំបន់ព្រៃក្រាស់
ខ្វះមធ្យោបាយធ្វើដំណើរ
និងជាតំបន់គ្រោះថ្នាក់ដោយសារពពួកសត្វព្រៃ។
ក្រៅពីងូតទឹកជ្រោះធម្មជាតិដ៏ត្រជាក់ដល់ក្រអៅបេះដូងនិងអង្គុយទទួលទានអាហារដ៏មានឱជារសជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក្រោមជំនោរចំហាយទឹកជ្រោះដ៏ត្រជាក់នោះ ភ្ញៀវទេសចរទាំងអស់ក៏អាចចំណាយពេលតុបតែង និងស្លៀកពាក់បែបជនជាតិដើមភាគតិចព្នងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។សម្រាប់ខេត្តមណ្ឌលគិរី ទឹកជ្រោះប៊ូស្រា នៅតែជាទីដ៏ទាក់ទាញបំផុត ដែលគ្រប់ភ្ញៀវទាំងអស់នៅពេលមកដល់ខេត្តនេះមិនអាចមើលរំលងបាន។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ
រមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា គឺមានខ្យូសអង្គុយ
រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ
ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះ
ប៊ូស្រាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន
និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។
សម្រាប់កន្លែងស្នាក់នៅ
រមណីយដ្ឋានទឹកជ្រោះ ប៊ូស្រាពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់
និងសណ្ឋាគារនៅឡើយទេ។
ប្រភពអត្ថបទៈ Guidetrip