រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ (សុភមិត្រ)
ទឹកជ្រោះល្បាក់ខោន
ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។
ពួកគេដឹងថា
នេះគឺជាតំបន់
មួយដែលទន្លេមេគង្គហូរឆ្លងកាត់ចុះមកមានកំពស់២៦ម៉ែតចេញពីខ្ពង់រាប
ជាប់ព្រំដែនប្រទេសកម្ពុជានិងប្រទេសឡាវ។
តែទោះបីជាយ៉ាងណា
ក៏ដោយ ក៏មនុស្សភាគច្រើនប្រហែលជាមិនសូវបាន
ទៅទស្សនានៅតំបន់នោះទេ។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ
និង
ល្បឿនកាន់តែខ្លាំងនោះ
បានបង្កើតឲ្យមានទស្សនីយភាពកាន់តែស្រស់ស្អាត
គួរជាទីគយគន់ជាមួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។
ចំណែកឯនៅក្នុងរដូវប្រាំងវិញ
ទឹកក៏ចាប់
ផ្តើមចុះស្រក
បាននាំឲ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល
ប្រែក្លាយជាវាល
ដែលរំលេច ដោយថ្មពណ៌ក្រហម
ខ្មៅ និងស
។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ
ក៏ត្រូវប្រយ័ត្ន
នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។
ចំណែកលោក
កាំ ពួយ
បាននិយាយថា
កាលពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ
ពីព្រោះការធ្វើដំណើរតាមទូកបានជួបការលំបាកដោយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់
ដោយសារបុក
នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ
អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា
ភ្ញៀវទេសចរ
មិនហ៊ានជិះទូកមកទីនេះទេ
ព្រោះខ្លាចបុកនឹងរបាំងថ្ម
និងខ្លាចទឹកដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ
ហើយមាន
តែអ្នកដែលរស់នៅទីនេះ
ដែលដឹងពីល្បឿនទឹក
និងស្ថានភាពផ្លូវទឹកច្បាស់
ដែលអាចធ្វើ
ដំណើរមកទីនេះបាន។
នៅពេលថ្មីៗនេះ
ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋានទឹកធ្លាក់
ល្បាក់ខោននេះដែរ
ហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ
ហើយបានស្លៀកសំលៀកបំពាក់
ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
លោក កាំ
ពួយ បាននិយាយបន្តទៀតថា
“ ទោះបីជាយ៉ាងណាក៏ដោយ
ពួកគេហាក់ដូចជាពេញចិត្ត
នឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណ
ទឹកធ្លាក់ ជាងការធ្វើដំណើរដោយទូក។
ពីព្រោះថា
នៅ រដូវប្រាំង
ទឹកចាប់ផ្តើមស្រក
ហើយកំលាំង ទឹកខ្សោយ។ ចំណែកនៅរដូវវស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន
ដែលនាំឲទូកពិបាកឆ្លងកាត់។ ហើយគាត់បន្តទៀតថា នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច។
លោក អ៊ុំ កាំ
ពួយ បានរស់នៅក្នុងភូមិ
អន្លុងស្វាយ
ឃុំ ព្រះរុំកិល
ស្រុកថាឡាបូរិវ៉ាត់
ខេត្តស្ទឹងត្រែង ។ គាត់
បាននិយាយថា
ទីនេះសម្បូរត្រីខ្លាំងណាស់
នៅពេលទឹកធ្លាក់។
ទឹកធ្លាក់ល្បាក់ខោន
ឬទឹកធ្លាក់សុភមិត្រ
គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់
ហើយស្ថិត
នៅក្នុងឃុំ
ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់
ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ
កំពង់ស្រឡៅ
ស្រុកឆែប ខេត្តព្រះវិហារ
នៃព្រះរាជាណាចក្រកម្ពុជា។