Countdown

តើគួរសង្គ្រោះបឋមដូចម្តេចចំពោះអ្នកឆក់ចរន្ដអគ្គិសនី?

តើគួរសង្គ្រោះបឋមដូចម្តេចចំពោះអ្នកឆក់ចរន្ដអគ្គិសនី?


ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលជួបមនុស្សឆក់ខ្សែភ្លើង៖នៅពេលមនុស្សម្នាក់ឆក់ខ្សែភ្លើង ចរន្តអគ្គិសនីនឹងឆ្លងចូលក្នុងរាងកាយ ហើយវាក៏បង្កជាការស្ពឹក និងឈឺឈៀបៗ រហូតដល់បេះដូងឈប់ដើរមួយរំពិចដែរ។ វាអាចបង្កជារបួសនៅកន្លែងដែលឆក់ដូចជា រលាក ឬដំបៅស្បែក។ យ៉ាងណាមិញ ចំពោះករណីឆក់ចរន្តដែលខ្លាំងវិញ វាអាចប៉ះពាល់ដល់ខួរក្បាល និងបេះដូងដែរ។ ចំពោះបេះដូង អាចនាំឲ្យបេះដូងលោតញ៉ាប់ ដែលឈានទៅរកការគាំងបេះដូង និងស្លាប់ភ្លាមៗ។ ចំពោះខួរក្បាលវិញ អាចទៅជាប្រកាច់ និងមានជំងឺខួរក្បាលថែមទៀត។ ដូច្នេះហើយ ការយល់ដឹងអំពីវិធីសង្គ្រោះបឋមលើករណីឆក់ខ្សែភ្លើងយ៉ាងហោចណាស់ក៏អាចជួយជនរងគ្រោះពីបញ្ហាខាងលើបានដែរ។
  • មុនពេលអ្នកជួយគេ ចូរមើលជុំវិញខ្លួនសិនថាមានអ្វីគួរឲ្យគ្រោះថ្នាក់ឬអត់ ព្រោះចរន្តអគ្គិសនីអាចឆ្លងមកឆក់អ្នកបានតាមរយៈទឹក ឬលោហៈធាតុ(ដេក, ទង់ដែង,…)។ ហៅចូរទូរស័ព្ទឡានសង្គ្រោះភ្លាមៗ។
  • ទីពីរ ចូរព្យាយាមទាញជនរងគ្រោះពីប្រភពឆក់ អ្នកកអាចផ្តាច់ចរន្តអគ្គិសនីបានដែរ។ បើសិនជាមិនអាចធ្វើបានទេ ចូរឈរនៅលើកន្លែង ឬរបស់ដែលមិនឆ្លងចរន្តដូចជាដុំឈើ ឬកន្លែងដែលស្ងួត និងប្រើឈើរុញជនរងគ្រោះពីប្រភពចរន្តអគ្គិសនី។ មិនត្រូវប៉ះជនរងគ្រោះដោយដៃទទេឡើយ ព្រោះវាអាចឆក់អ្នកបាន។ 
  • ក្រោយពីយកអ្នកជំងឺចេញពីប្រភពអគ្គិសនីហើយ ចូរដាក់អ្នកជំងឺឲ្យគេងផ្អៀង ហើយដាក់ក្បាលកើយលើដៃខ្លួន​ឯង។ ចូរច្បត់ជង្គង់របស់ជនរងគ្រោះ និងពិនិត្យមើលការដកដង្ហើមរបស់គេផង។ 
  • បើសិនជាជនរងគ្រោះនៅមានដំបូងហើមតែ មានការរលាកតិចតួច អ្នកអាចលាងវាជាមួយទឹកចេញក្បាលរ៉ូមីណេបាន។ មិនត្រូវប្រើភួយគ្របលើជនរងគ្រោះឡើយ ព្រោះវាជាតិអំបោះរបស់ភួយអាចជាប់នៅកន្លែងដែលរលាកបាន។ 
  • បើសិនជាមានការហូរឈាម ចូរគ្រប់គ្រងការហូរឈាមតាមរយៈប្រើក្រណាត់ស្ងួត និងស្អាតខ្ទប់នៅកន្លែងហូរឈាម ហើយប្រើវិធីចង់រឹងកុំឲ្យហូរឈាម។ 
  • ចូរចាប់ផ្តើមធ្វើការម៉ាស្សាបេះដូង និងសួត CPR (Cardio-Pulmonary Resuscitation) បើសិនជាជនរងគ្រោះមិនមានដង្ហើម។ មិនត្រូវធ្វើ CPR នៅពេលជនរងគ្រោះកំពុងដកដង្ហើមឡើយ។ 
ចូរចាំថា មនុស្សម្នាក់ដែលមានរបួសដោយសារឆក់ខ្សែភ្លើង ត្រូវការការយកចិត្តទុកដាក់ខាងផ្នែកវេជ្ជសាស្រ្តជាបនញទាន់ទោះបីជា គេមើលទៅមានសភាពល្អប្រើសក្រោយពីជួបគ្រោះថ្នាក់រួចក៏ដោយ។ គ្រូពេទ្យអាចនឹងពិនិត្យមើលការរលាក បាក់ឆ្អឹង និងរបួយសផ្សេងទៀត ហើយបើសិនចាំបាច់ អាចនឹងត្រូវធ្វើតេស្តបន្ថែមទៀតដូចជា ECG, តេស្តឈាម CT Scan ឬ MRI៕
ប្រភពអត្ថបទ៖ health.com.kh/

Post a Comment

Previous Post Next Post