សត្វកន្លាតមិនត្រឹមតែជាប្រភពនៃមេរោគនោះទេ វាក៏ជាអ្នកកាត់បំផ្លាញរបស់ប្រើប្រាស់របស់អ្នកដូចជាសម្លៀកបំពាក់ និងក្រដាសជាដើម។ ម៉្យាងវិញទៀត វាមានក្លិនស្អុយនិងធ្វើអោយផ្ទះរបស់អ្នកគ្មានសោភ័ណភាព។
សត្វចង្រៃប្រភេទនេះគឺពិបាកក្នុងការកំចាត់ខ្លាំងណាស់ដោយសារតែពួកវាបុិនប្រសព្វក្នុងការលាក់ និងបន្តពូជបានដោយងាយនិងឆាប់រហ័ស។
តែកុំបារម្ភអី! អត្ថបទខាងក្រោមនេះនឹងប្រាប់អ្នកពីវិធីសាស្ត្រខ្លះៗក្នុងការបណ្តេញនិងកំចាត់សត្វដ៏ស្មោកគ្រោកប្រភេទនេះ។
តើតែងលាក់ខ្លួននៅកន្លែងណាខ្លះ?
មិនខុសប្លែកពីសត្វល្អិតដទៃទៀតដូចជាស្រមោច និងកណ្តុរឡើយ កន្លាតចូលមកក្នុងផ្ទះរបស់អ្នកគឺដើម្បីរកចំនីនិងទឹក។ សត្វប្រភេទនេះចូលចិត្តលាក់ខ្លួននៅកន្លែងងងឹតក្តៅហើយសើមហើយតែងតែឃើញនៅកន្លែងដូចជា៖
កន្លាតឆ្លៀតឱកាសចូលផ្ទះរបស់អ្នកតាមចន្លោះប្រហោងនានា ដូចនេះអ្នកត្រូវបិទកន្លែងដែលមានប្រហោងដូចជាទ្វារ បង្អួច ផ្ទះបាយ អោយជិតដើម្បីកុំអោយពួកវាឆ្មក់ឱកាសចូលបាន។

- គំនចានប្រលាក់
- ធុងសំរាម
- មានធ្លាក់កម្ទិចចំនី
- សើមៗមានទឹកដក់
- តើកន្លាតចូលក្នុងផ្ទះរបស់អ្នកតាមណា?
- សត្វល្អិតមួយប្រភេទនេះតែងឆ្លៀតឳកាសចូលមកក្នុងផ្ទះតាមរយៈ៖
- ចន្លោះប្រហោងទ្វារ បង្អួច បំពង់ទឹក
- តោងតាមរបស់ផ្សេងៗដូចជាកាបូប ស្បោង ប្រអប់ដាក់ឥវ៉ាន់
- ប្រលោះបំពង់បឺតខ្យល់
- កន្លាតចូលចិត្តនៅកន្លែងកខ្វក់ៗនិងតែងតែស្វែងរកចំនី។ ដូចនេះវិធីដ៏ងាយបំផុតក្នុងការការពារកុំអោយមានសត្វដ៏ស្មោកគ្រោកប្រភេទនេះគឺការថែរក្សាអនាម័យផ្ទះ។ អ្នកគួរតែ៖
- លាងសម្អាតចានឆ្នាំងបន្ទាប់ពីប្រើប្រាស់រួច
- ជូតសម្អាតកន្លែងគំពប់ចំនីជាពិសេសទឹកស្អិតៗ
- យកសម្រាមចោល
- ជូតសម្អាតខ្លាញ់ពីចង្ក្រាន
- រក្សាទុកអាហារសល់ក្នុងប្រអប់បិតជិត
- បោសជូតផ្ទះជាប្រចាំ
- រក្សាកន្លែងដាក់សម្រាមអោយមានអនាម័យល្អ
- គ្របចានអាហារសត្វចិញ្ចឹម
កន្លាតឆ្លៀតឱកាសចូលផ្ទះរបស់អ្នកតាមចន្លោះប្រហោងនានា ដូចនេះអ្នកត្រូវបិទកន្លែងដែលមានប្រហោងដូចជាទ្វារ បង្អួច ផ្ទះបាយ អោយជិតដើម្បីកុំអោយពួកវាឆ្មក់ឱកាសចូលបាន។