បើសិនជាប្រិយមិត្តអ្នកអានធ្លាប់បានទស្សនានូវខ្សែរភាពយន្តភាគបុរាណខ្មែរ រឿង «ទេពធីតាព្កុលមាស» នោះប្រាកដជាបានស្គាល់នូវកុមារី រ៉ាស៊ីលី ខារីសា ជាមិនខាន។
ប្អូនស្រីមានវ័យត្រឹមតែ ១០ ឆ្នាំប៉ុននោះ តែសមត្ថភាពនៃការសម្តែងពិតជាល្អឥតខ្ចោះ ដែលមិនចាញ់រៀមច្បងអ្នកសិល្បៈដូចគ្នាប៉ុន្មានឡើយ។
ដោយឡែកកាលពីពេលថ្មីៗនេះ ប្អូនស្រីបានបង្ហាញនូវឈុតសម្លៀកបំបាក់បែបបុរាណខ្មែរ មានរូបអង្គរវត្តហើយបានថតរូបនៅប្រាសាទអង្គរវត្តផងនោះ កាន់តែធ្វើអោយប្អូនស្រីមានសម្រស់ស្រស់ស្អាតនិងសមជានារីខ្មែរដ៍ល្អផូផង់ណាស់ ដែលធ្វើអោយមហាជននិងអ្នកគាំទ្រជាច្រើននិយាយថា ប្អូនស្រីដាក់ឈុតនេះទៅហាក់ដូចជានារីម្នាក់ដែលពេញវ័យក្រមុំអីចឹង ពិតជាស្អាតដូចនារីខ្មែរពិតៗ។
ចង់ជ្រាបច្បាស់សូមទស្សនាបណ្តុំរូបភាពខាងក្រោម៖