Countdown

ព្រោះចង់អោយកូនខ្មែរគ្រប់រូបបានស្គាល់និងចងចាំ បងស្រីសុខចិត្ត​បន្ត​ស្នាដៃពី​ឪពុក ទោះបីជារកកម្រៃបានតិចតួចក្តី

កាលពីសម័យបុរាណប្រហែលជាជាង ៨០០ ឆ្នាំមុន ​ក្បួន​ច្បាប់ និង​គម្ពីរ​ធម៌​បាលី​ផ្សេងៗ ត្រូវបានចារ​ទុក​នៅ​លើ​ស្លឹក​រុក្ខជាតិ​ម្យ៉ាង គឺ​ទ្រាំង ដែល​គេ​តែង​និយម​ហៅ​ថា​ស្លឹក​រឹត។ ក៍ប៉ុន្តែនាសម័យបច្ចុប្បន្នដោយសារតែវិទ្យាសាស្ត្របានរីកចម្រើន គេបានរក្សាទុកឯកសារផ្សេងៗតាមប្រព័ន្ធឌីជីថល ( Digital ) វិញម្តងដោយមានដូចជារក្សាទុកក្នុងកុំព្យូរទ័រជាដើម។

ទោះជាយ៉ាងណា បងស្រីម្នាក់ដែលរស់នៅឯខេត្តសៀមរាបនេះវិញ គាត់មិនបានបោះបង់ចោលនូវកែរដំណែលដែលដូនតាបានបន្សល់ទុកឡើយ។ គ្រួសារទាំងមូលរបស់បងស្រីគឺមានមុខរបរជាអ្នកសរសេរបាលីលើស្លឹក​រឹតតែម្តង។ បងស្រីមានឈ្មោះ ភឿន សុផាវី រស់នៅ​ភូមិ​គោកថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប។ បងស្រីជានារីម្នាក់ដែលចេះខាង​ចារ​អក្សរ​ខ្មែរ​បុរាណ​ធ្វើ​ជា​សាស្ត្រា​ស្លឹក​រឹត ដែល​គេ​កម្រ​ឃើញ​មាន​ស្ត្រី​ខ្មែរ​ណា​មាន​ជំនាញ​បែប​នេះ​ណាស់។

ក្រៅ​តែ​ពី​ចេះ​ចារ​ក្បួ.ន​ច្បា.ប់និង​គ.ម្ពីរ​ធម៌​តាម​បែប​ប្រពៃណីនិង​ព្រះពុទ្ធ​សាសនា បងស្រី​ក៏​ចេះ​អាន​អក្សរ​បុរាណ​ទាំង​នោះ​បានច្បាស់ៗទៀតផង ដែលអ្នករាល់គ្នានាសម័យនេះភាគច្រើនគឺមិនចេះអានឡើយ។ បងស្រី សុផាវី បានអោយដឹងថា បងស្រីបានចេះ​ចារ​អក្សរ​ខ្មែរ​បុរាណ​ធ្វើ​ជា​សាស្ត្រា​ស្លឹក​រឹត​តាំង​តែ​ពី​គាត់មានវ័យ១៣​ឆ្នាំ​មក​ម្ល៉េះ ដែលចេះពីឳពុកដែលបានធ្លា.ប់បួសជាព្រះសង្ឈ ហើយ​ប្អូន​ប្រុស​របស់បងស្រី ២​នាក់​ទៀត ក៏​ចេះ​ចារ​សាស្ត្រា​ស្លឹក​រឹត​នេះ​ដែរ។


បងស្រីបានរៀបរាប់ថា ការ​ចារ​អក្សរ​បុរាណ​នៅ​លើ​ស្លឹក​ទ្រាំង​ធ្វើ​ជា​សាស្ត្រា​ស្លឹក​រឹត គឺ​ពិបាក​ជាង​​សរសេរ​អក្សរ​បច្ចុប្បន្ន​ឆ្ងាយ ដោយសារតែត្រូវ​ប្រើ​ម្ជុ.ល មិនមែនប្រើប៊ិចទេ ហើយត្រូវ​ប្រើ​ក.ម្លាំង​.ដៃ.និង​ស្មារ.តី​.ផ្ចិ.តផ្ច.ង់​មែន​ទែន ព្រោះថាបើសិនជាសរសេរខុ.សតែបន្តិចគឺមិនអាចលុ.បវាបានឡើយ។ បើខុសតែមួយពា.ក្យគឺត្រូវសរសេរឡើងវិញទាំងអស់។
បងស្រី​ស្រឡាញ់​ជំនាញ​នេះណាស់ ហើយនៅចាំប.ណ្តាំដែលឳពុកធ្លា.ប់ផ្តាំ.ថា នេះ​ជា​ស្នាដៃ​ខ្មែរ​ជា​អក្សរ​បុរាណ បុណ្យ​ក៏​យើង​បាន ឈ្មោះ​ក៏​យើង​មាន ថវិកា​ក៏​យើង​បាន។
ក្នុងនោះផងដែរបងស្រីក៍បានត្អូ.ញ.ត្អែរដែរថាជំនាញ​ចារ​សាស្ត្រា​ស្លឹក​រឹតនេះបានកម្រៃតិចតួចណាស់ ដែលអាចមាន​ជីវភាព​ធូរធារ​ទេ។ ថ្វីបើ​សាស្ត្រា​មួយ​ច្បាប់​លក់បានតម្លៃ ២៥០​ដុល្លារ ក៍ដោយតែបងស្រីត្រូវចំណាយពេលជាច្រើនខែឯណោះដើម្បីធ្វើរួច ហើយ​បច្ចុប្បន្ន នៅ​ក្នុង​សង្គម​ខ្មែរយើង​លែង​មានអ្នក.សូ.វ​.ស្គា.ល់ និង​និយម​ប្រើប្រាស់​វា​ទៀត​ហើយ ដោយគេប្រើប្រាស់ក្រដាសសៀវភៅជំនួសវិញ។


ជាចុងក្រោយបងស្រីចង់អោយកូនខ្មែរគ្រប់រូបស្រឡាញ់និងថែរក្សាវប្បធម៌ដែលដូនតាបានបន្សល់ទុក បើសិនជាមិនដូចច្នេះទេ យូរៗទៅនឹងលែងមានអ្នកស្គាល់ហើយបា.ត់ប.ង់ជាមិនខានឡើយ៕















Post a Comment

Previous Post Next Post