Countdown

កន្លែងដើរលេងថ្ងៃឆ្លងឆ្នាំមួយចំនួនដែលពេញនិយម...

ប្រិយ​មិត្ត​​​​មួយ​ចំនួន​ប្រាកដ​ជា​ មាន​គម្រោង​ទៅ​ដើរ​លេងនៅតាមតំបនទេសចរណ៍នានានៅថ្ងៃឆ្លងឆ្នាំនាពេលខាងមុខហើយ។ ខណៈដែលវេលាដំណាច់ឆ្នាំជិតមកដល់ហើយតែកំពុងរកនឹកទីកន្លែងសមស្របមួយសម្រាប់ដើរកម្សាន្ដមិនទាន់វបានមែនទេ?

 ថ្ងៃនេះយើងសូមបង្ហាញទីតាំងនៅក្នុងស្រុកយើងមួយចំនួន ដែលអាចក្លាយជាទិសដៅដ៏សំខាន់ក្នុងថ្ងៃឆ្លងឆ្នាំរបស់អ្នក។ បើ​​​មាន គម្រោង​ទៅ​ដើរ​លេង​មែននោះយើងខ្ញុំសូមជូនតំបន់មួយចំនួនដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង់។

១.ស្កាយលែន(Skyland)

ប្រភាពរូប៖ ជំទាវញូស៍

ស្កាយលែន(Skyland) ជារមណីយដ្ឋានធម្មជាតិកែច្នៃដែលស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលនិងនៅចំកណ្ដោលទីក្រុងរណបសេវេនអែនជី(7NG)មានចម្ងាយពីភ្នំពេញ១៥គីឡូម៉ែតប៉ុណ្ណោះ។ ដើម្បីទៅតំបន់អភិវឌ្ឍន៍នេះ ត្រូវឆ្លងតាមដរអរិយក្សត្រឬដរស្វាយជ្រុំ និងបន្តដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣៨០ រហូតទៅដល់ផ្លូវបត់ 7NGតែម្ដង។ អ្នកក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៨ ក៏បានដែរ។ ​

ប្រភាពរូប៖ ជំទាវញូស៍

ស្កាយលែនជាទីតាំងដ៏សាកសមសម្រាប់អ្នកដែលមានភាពនឿយហត់ពីការងារឬការសិក្សា និងចង់ចំណាយពេលជាមួយក្រុមគ្រួសារឬមិត្តភក្តិនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពធម្មជាតិស្រស់បំព្រង ហើយមិនចង់ធ្វើដំណើរឆ្ងាយៗពីផ្ទះនៅភ្នំពេញ។រមណីយដ្ឋានស្កាយលែននេះមានលក្ខណៈជាច្រើនដែលអ្នកគួរអញ្ជើញទៅទស្សនានិងកម្សាន្តឱ្យបានម្ដង។ វាមានទីធ្លាដ៏ធំទូលាយ មានសួនច្បារនិងផ្កាចម្រុះជាច្រើនប្រភេទដ៏ស្រស់បំព្រង កន្លែងសម្រាប់ហាត់ប្រាណកន្លែងអង្គុយនៅក្បែរមាត់ទឹក អាហារដ៏ឈ្ញុយឆ្ញាញ់និងតម្លៃសមរម្យ និងមានអ្វីៗជាច្រើនទៀត។ បើបានទៅកម្សន្តដឹងតែទទួលអារម្មណ៍ប្លែកខុសពីកន្លែងផ្សេងៗមិនខាន។លើសពីនេះទៅទៀត នៅរដូវបុណ្យជាតិផ្សេងៗនៅតំបន់ស្កាយលែនតែងមានការរៀបចំកម្មវិធីសប្បាយៗជាច្រើនប្រភេទដូចជា ការប្រណាំងសេះ ប្រដាល់ ការប្រគុំតន្ត្រី ប្រណាំងទូក ប្រណាំងម៉ូតូជាដើម ដែលមានមនុស្សម្នាគ្រប់ទិសទីទៅចូលរួមលេងនិងទស្សនាផងដែរ៕

ប្រភាពរូប៖ ជំទាវញូស៍

២.ឆ្នេរ​អូ​ឈើ​ទាល

មាន​ឈ្មោះ​ជា​​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ល្បីល្បាញ​បំផុត​​របស់​ប្រទេស​កម្ពុជា​​ខេត្ត​ព្រះសីហនុ​​​ត្រូវ​បាន​​​​គ្រប់​គ្នា​​ស្គាល់​ថា​​កំពង់សោម​​។​បច្ចុប្បន្ន​ខេត្ត​នេះ​កំពុង​បង្ហាញ​នូវ​សក្ដានុពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្លា​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​​និង​អន្តរជាតិ​​​​ពិសេស​​ក្នុង​ឱកាស​អបអរ​សាទរ​បុណ្យ​​ឆ្លង​ឆ្នាំ​សាកល​។

ឈើ​ទាល​កម្ពុជា​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ឆ្នេរ​ខ្សាច់​ស្អាត​លំដាប់​ពិភព​​លោក​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១១​នៅ​ប្រទេស​សេណេហ្គាល់​​ក្នុង​មហា​សន្និបាត​លើក​ទី​៧​របស់​ក្លឹប​ឆ្នេរ​​ខ្សាច់​ស្អាត​ពិភព​លោក។​ក្លឹប​នេះ​មាន​សមាជិក​​២៦​​ប្រទេស​និង​មាន​ឆ្នេរ​ចំនួន​៣២​កន្លែង។

 ៣.ផាប់ស្ទ្រីត 


ផាប់ស្ទ្រីតជាផ្សាររាត្រីមួយដែលប្រមូលផ្តុំទៅដោយ ភោជនីយដ្ឋាន បារ ក្លឹប អាហារមាត់ផ្លូវ និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តទិញឥវ៉ាន់ និងញ៉ាំអាហារ ភេសជ្ជៈឆ្ងាញ់ៗ និងតម្លៃសមរម្យ។ ជាពិសេសនៅតាមដងផ្លូវនៃផ្សារ កងរំពងទៅដោយសម្លេងចម្រៀង បង្កើតបានជាបរិយាកាសយ៉ាងសប្បាយរីករាយ។

៤.រមណីយដ្ឋាន​ ឋានសួគ៌​ បូក​គោ៖

ភ្នំ​បូក​គោ​ជា​ទី​កម្សាន្ត​ធម្មជាតិ​សម្បូរ​បែប​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង​មាន​អារម្មណ៍​​រីក​រាយ​ស្រស់​ថ្លា។ នៅ​ទី​នោះ​ ប្រិយ​មិត្ត​​​​អាច​ទស្សនា ពពក​វិល ថ្ម​មុខ​យក្ស​​ បឹង​លើ​ភ្នំ វត្ត​សំពៅ​ប្រាំ ព្រះ​វិហារ​កាតូលិក​ចាស់ ឡឺ​ បូក​គោ ផាលេស (សណ្ឋាគារ​ចាស់​) ដំណាក់​ស្លា​ខ្មៅ ដំណាក់​ព្រះ​បាទ​មុនី​វង្ស ឬ​ដំណាក់​ស្ដេច វាល​ស្រែ​​៥០០ និង​កន្លែង​សមាធិ។បូក​គោ​ មាន​ចម្ងាយ​ប្រមាណ​ជាង​ ៤០​គីឡូម៉ែត្រ​ ពី​ក្រុង​កំពត។

៥.ឧទ្យានជាតិគិរីរម្យ

ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិដំរីផុស ឃុំគិរីរម្យ ស្រុកភ្នំស្រួច ដែលមានចំងាយប្រមាណជា៤៤គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជា​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។។ នៅទីនេះ ភ្ញៀវទេសចរអាចធ្វើអ្វីបានខ្លះងូតទឹកកម្សាន្តញ៉ាំអាហារ​ ទស្សនាទេសភាពធម្មជាតិ។



Post a Comment

Previous Post Next Post