Countdown

ចំណងអាពាហ៍ពិពាហ៍ និងសុភមង្គល

 ទំនាក់ទំនង​អាពាហ៍ពិពាហ៍​

​ប្តី​ប្រពន្ធ គឺជា​មិត្តភក្តិ​ដែល​អាច​ជជែក​រួមគ្នា ស្តាប់​គ្នា​ទៅវិញទៅមក និង​ស្វែងរក​វិធី​ក្នុង​ការរស់នៅ​រួមគ្នា​ប្រកបដោយ​សុភមង្គល​។ នៅក្នុង​ជីវិត​ប្តី​ប្រពន្ធ​ត្រូវតែមាន​សេចក្តីស្រលាញ់​គោរព​ទុកចិត្ត ភាពស្មោះត្រង់ សុភាពរាបសារ និង​ការទាក់ទាញ​ខាង​ផ្លូវភេទ ទាំងអស់នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល​ជា​រៀងរហូត គឺជា​អ្វីដែល​ប្តី​ប្រពន្ធ​គ្រប់រូប​ចង់បាន​។ ទាំងអស់នេះ កើតឡើង​ជា​អំពើ​ជា​កុសល​របស់​ប្តីប្រពន្ធ​ខ្លួនឯង តាមរយៈ​ការប្រព្រឹត្ត​ដោយ​វាចា និង​ចិត្ត​ប្រកបដោយ​ការគិត​ពិចារណារ ត្រឹមត្រូវ​។​

កត្តា​មួយចំនួន​សម្រាប់​គូ​ស្វាមីភរិយា​គួរ​ដឹង ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល​៖

  • ផ្តល់​ក្តី​ស្រលាញ់​គោរព​សមាជិក​ក្រុមគ្រួសារ​ទាំងសងខាង​
  • ផ្តល់​ភាពកក់ក្តៅ និង​ភាពស្និទ្ធស្នាល​ជាមួយគ្នា​
  • ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​យ៉ាង​ជ្រាលជ្រៅ​
  • ​ផ្តល់​សុវត្ថិភាព​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​
  • ត្រូវ​ចេះ​បង្កើត​បរិយាកាស​រីករាយ​ក្នុង​គ្រួសារ​
  • ​គោរព​គ្នា​ទៅវិញទៅមក​
  • ​ចេះ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​រាល់​ព័ត៌មាន​អកុសល មុន​ធ្វើការ​សម្រេចចិត្ត​
  • ​គាំទ្រ លើកទឹកចិត្ត​គ្នា និង​ជួយ​ដោះស្រាយ​ពេល​មាន​បញ្ហា​កើតឡើង​
  • ​ចេះ​ពិភាក្សា ស្តាប់​គ្នា​ប្រកបដោយ​ស្មើភាព​គ្នា មិន​ទាមទារ​យកឈ្នះ​ចាញ់​
  • ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា ពេល​មាន​កំហុស​
  • ​ការទទួលខុសត្រូវ​រួមគ្នា​
  • ​ចេះ​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​
  • ​ចំណាយ​សន្សំសំចៃ​ចំ​ទិសដៅ​
  • បំពេញតម្រូវការ​ផ្លូវភេទ​ឲ្យ​គ្នា​ទៅវិញទៅមក​
  • ​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់​
  • ​ចេះ​ចិញ្ចឹម​បីបាច និង​គ្រប់គ្រង​កូនចៅ​
  • ​ធ្វើការ​សម្រេចចិត្ត​រួមគ្នា​
  • ស្មោះត្រង់ មិន​ផិត​ក្បត់គ្នា​។​ 
កត្តា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ជីវិត​ស្វាមីភរិយា មាន​ភាព​រកាំរកូស​៖
  • ​មានៈ រឹងរូស ចង់យក​ឈ្នះ​រៀងខ្លួន​
  • ​អត្តនោម័ត និង​អាត្មានិយម​
  • ​គ្មាន​សីលធម៌​ក្នុងការ​រស់នៅ​
  • ​មាន​អំពើ​ផិតក្បត់ និង​គ្មាន​ភាពស្មោះត្រង់​នឹង​គ្នា​
  • ​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​
  • ​បំបិទ​សិទ្ធិសេរីភាព​
  • ​ប្រច័ណ្ឌ​ហួងហែង​គ្នា និង​ឆាប់​ជឿ​ការ​ញុះញង់​
  • ​មើលបំណាំ​គ្នា​
  • ​ចាប់កំហុស​គ្នា​
  • ​ខ្ជះខ្ជាយ​ទ្រព្យសម្បត្តិ​
  • ​តុបតែង​ខ្លួន​ហួសប្រមាណ​។​
  • ដំណោះស្រាយ​នៅពេល​ជួប​បញ្ហា​ប្រឈម​រវាង​ប្តី​ប្រពន្ធ​៖
  • ត្រូវ​ចេះ​សុំទោស​ភ្លាម​ពេល​មាន​កំហុស​
  • ​ត្រូវ​គិតពី​ចំណុច​ល្អ​របស់​ភាគី​និ​មួយៗ​
  • ​មិនត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ធ្វើ​អ្វីដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​
  • ​ត្រូវ​គិតដល់​អនាគត​កូនៗ​
  • ​មិនត្រូវ​ទុក​ឲ្យ​ជម្លោះ​អូសបន្លាយ​នោះទេ គឺ​ត្រូវ​រក​អ្នក​ទុកចិត្ត​ណា​ម្នាក់​ជួយ​ដោះស្រាយ​
  • ​ធ្វើការ​ងារ​ឲ្យ​ច្រើន ដូចជា​ពុះអុស ងូតទឹក​ត្រជាក់ គេចចេញ​ពីមុខ​គ្នា​ជា​បណ្តោះអាសន្ន​។

​ការកសាង​ជីវិត​គូ ឬ​អាពាហ៍ពិពាហ៍ មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​ពេលវេលា ភូមិសាស្ត្រ ប្រជា​សា ស្ត្រ វប្បធម៌ សាសនា ប្រពៃណី ទំនៀម​ទំលាប់ និង​នយោបាយ​។ នៅក្នុង​សង្គម​ជាច្រើន​មនុស្ស​ស្វែងរក​ដៃគូ ប្តី ឬ ប្រពន្ធ ដោយ​ខ្លួនឯង​។ នៅ​ទីកន្លែង​ខ្លះទៀត ក្រុមគ្រួសារ​ជា​អ្នក​ជ្រើសរើស​គូស្រករ សម្រាប់​កូន​របស់គេ តាមរយៈ​ស្វែងរក​ដៃគូ​សក្តិសម ឬ​អ្នក​ដែល​គេ​គិតថា​នឹង​ជួយ​ពង្រឹង​រចនាសម្ព័ន្ធ​សាច់ញាតិ​ក្នុង​គ្រួសារ ឬ​សង្គម​របស់គេ​។ សង្គម​ខ្លះ​តម្រូវ​ឲ្យ​នារី​រៀបការ​តាំងពី​នៅ​វ័យក្មេង សង្គម​ខ្លះ​មាន​និន្នាការ​ឲ្យ​បុរស​អាយុ​មាន អាយុ​ច្រើនជាង​មនុស្ស​ស្រី​ទើប​រៀបការ​បាន​។ លើសពីនេះ​មាន​ប្រទេស​ខ្លះ​កំណត់​គោលនយោបាយ​កូន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ការងារ និង​កាត់បន្ថយ​បន្ទុក​សុខភាព​សាធារណៈ​ជាដើម​។​ ​

បញ្ហា​ប្រឈម​មួយទៀត​សម្រាប់​ជីវិត​ជា​ដៃគូ ឬ​ប្តី​ប្រពន្ធ គឺ​ករណី​ដៃគូ​ណាមួយ​មាន​ផ្ទុកមេរោគ​អេដស៍ អាច​ចម្លង​ទៅ​ដៃគូ​របស់​ខ្លូន​ដែល​គ្មាន​មេរោគ​។ ហេតុនេះ​ការ​ផ្តល់ព័ត៌មាន​ពី​ការធ្វើ​តេស្ត និង​ការប្រឹក្សា​យោ​ប ល់​ជាសម្ងាត់​ព្រមទាំង​លទ្ធភាព​ប្រើប្រាស់​ស្រោមអនាម័យ គឺជា​វិធានការ​ចាំបាច់​សម្រាប់​ប​ង្កា​រ​ដៃគូ​កុំ​ឲ្យ​ឆ្លង​មេ រោគ​អេដស៍​បាន​។​

​ការបញ្ចប់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​

ការផ្តាច់​ទំនាក់ទំនង​ជីវិត​ប្តី​ប្រពន្ធ ឬ​ដៃគូ ជា​បញ្ហា​ឈឺចាប់ ទុក្ខសោក ឯកោ និង​បរាជ័យ​នៃ​ជីវិត​គូ​។ អនុស្សាវរីយ៍​អាក្រក់​នេះ គ្មាន​នរណាម្នាក់​ចង់បា​ន​នោះទេ ពិសេស​អ្នក​ដែល​មានកូន​ជាមួយគ្នា​រួចហើយ​។ បញ្ហា​ប្រឈម​នេះ​ជា នៃ​ការសម្រេចចិត្ត​លឿន​ពេក ឬ​ការពិចារណា​មុន​អាពាហ៍ពិពាហ៍ ទៅ​បុគ្គលិកលក្ខណៈ របស់​ដៃគូ​មិនបាន​គ្រប់​ជ្រុងជ្រោយ ឬ​អាច​កើតមនឡើង​ពី​ការមិនយល់​ពីគ្នា​ទៅវិញទៅមក​ដូច​ការពណ៌នា​ពី ភាព​រកាំរកូស​រវាង​ដៃគូ​ខាងលើ​។ តែ​ក្នុង​ករណីខ្លះ​ការ​ផ្តាច់ទំនាក់ទំនង ឬ​ការ​លែងលះ​ជា​ដំណោះស្រាយ​ល្អ ធ្វើ​ឲ្យ​អារម្មណ៍​ជ្រះស្រឡះ​សម្រាប់​ដៃគូ និង​គ្រួសារ​។ ការ​លែងលះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ផងដែរ​។​ ​ការ​ផ្តាច់ទំនាក់ទំនង ឬ​ការ​លែងលះ​ច្រើន​កើតឡើង​ពី​៖

​បាត់បង់​សេចក្តីថ្លៃថ្នូរ​ក្នុង​រង្វង់​គ្រួសារ​ជម្លោះ​រ៉ាំរ៉ៃ​ដែល​មិនអាច​ដោះស្រាយបាន​

  • ​គម្លាត​កាន់តែ​ឆ្ងាយ​រវាង​អារម្មណ៍ ព្រលឹង និង​ឆន្ទៈ​របស់​ដៃគូ​
  • ​ការ​មើលងាយ​ធ្ងន់ធ្ងរ​ចំពោះ​ដៃគូ​ដោយ​ត្រង់ និង​ដោយ​ចំហ​
  • ​មាន​ហិង្សា​រាងកាយ និង​ផ្លូវភេទ​
  • ​មាន​គំនាប​ពី​គ្រួសារ​
  • ​អំ​ពោះ​ផិតក្បត់​របស់​ដៃគូ​។​

​ប្តី​ប្រពន្ធ គឺជា​ដៃគូ​ដែល​អាច​ជជែក​គ្នា​ស្តាប់​ទៅវិញទៅមក និង​ស្វែងរក​វិធី​ក្នុង​ការរស់នៅ​រួមគ្នា​ប្រកប​ដោយ​សុភមង្គល​។ នៅក្នុង​ជីវិត​ប្តី​ប្រពន្ធ​ត្រូវតែមាន​ការគោរព​ស្រលាញ់ ភាពស្មោះត្រង់ សុភាពរាបសារ និង បង្កើត​ពេលវេលា​ល្អ ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​។​


ប្រភពអត្ថបទ

Post a Comment

Previous Post Next Post