Countdown

ចង់​ស្រក​គីឡូ រាងស្អាត កុំភ្លេចផ្លែ​ឈើ​៥ប្រភេទនេះដែលផ្ទុក​ជាតិ​ស្ករ​ទាប

 

សម្រាប់​អ្នក​ចង់​ស្រក​គីឡូ ឬ​ចង់បាន​សាច់​ស្អាត អ្នក​គួរតែ​ហូប​ផ្លែ​ឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ។ ជា​ពិសេស​មិត្ត​នារី​ភាគច្រើន​ចង់​សម្រក​ទម្ងន់ ឬ​ចង់បាន​រាង​ស្អាត នេះ​ផ្លែ​ឈើ​ទាំង​៥ ប្រភេទ​ដែល​មាន​ជាតិ​ស្ករ​ទាប

១- ផ្លែ​ស្ត្រ​បឺ​រី ជា​ផ្លែ​ឈើ ដែល​មាន​បរិមាណ​ស្ករ​ធម្មជាតិ​ទាប ហើយ​មាន​វីតាមីន C ជួយ​ក្នុង​ការ​ចិញ្ចឹម​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត​។ ជា​មធ្យម​ផ្លែ​ស្ត្រ​បឺ​រី​ទំហំ​មធ្យម​ចំនួន ៤ ផ្លែ​មាន​ជាតិ​ស្ករ​តែ ៤,១ ក្រាម​ប៉ុណ្ណោះ​។

២- ផ្លែ​បឺ​រ យើង​និយាយ​តែ​ទទួលទាន​ផ្លែ​បឺ​រ​សុទ្ធ គឺ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ដុត​ជាតិ​ខ្លាញ់​ពី​រាង​កាយ​បាន​ឆាប់រហ័ស​។ ជា​មធ្យម​ផ្លែ​បឺ​រពាក់​កណ្តាល​មាន​ជាតិ​ស្ករ​តែ ១,៦ ក្រាម ហើយ​គេ​និយម​ទូទៅ​មិន​ងាយ​ទទួលទាន​អស់​មួយ​ផ្លែ​ពេញ​ទេ​។


៣- ត្រប់វែង វា​ក៏​ជា​ផ្លែ​ឈើ ហើយ​ក៏​រាប់​ក្នុង​ថ្នាក់​បន្លែ​ដែរ ដោយ​អាហារ​ពណ៌​ស្វាយ​មួយ​នេះ មាន​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម ហ្វូ​ឡា​ត និង​សារជាតិ Flavonoids ល្អ​ច្រើន មាន​ឥទ្ធិពល​ចូល​ទៅ​រារាំង​ការ​កើត​ជំងឺមហារីក​។ ជាង​នេះ​វា​ក៏​មាន​សារធាតុ​ដែល​ជួយ​ដុត​ខ្លាញ់ ហើយ​មាន​ជាតិ​ស្ករ​ទាប ដោយ​មនុស្ស​ភាគច្រើន​គេ​យក​ទឹក​របស់​វា​មក​ទទួលទាន ហើយ​កន្លះ​កែវ​នៃ​ទឹក​នោះ មាន​ជាតិ​ស្ករ​ត្រឹម ៣ ក្រាម​ប៉ុណ្ណោះ​។

៤- ផ្លែក្រូច ជា​ផ្លែ​ឈើ​ធម្មជាតិ​ដែល​ត្រជាក់ និង​សម្បូរ​វីតាមីន ហើយ​ជាតិ​សរសៃ​ក្នុង​ផ្លែក្រូច ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ថែម​ទៀត​។ រីឯ​វីតាមីន C ខាងក្នុង​នោះ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាមនិង​ស្ត្រេ​ស ហើយ​និយាយ​ពី​ជាតិ​ស្ករ ក៏​មាន​ទាប ត្រឹមតែ ៨ ក្រាម​/​ផ្លែ​។

៥- ផ្លែ​ល្ហុង ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ផ្អែម ស្រទន់​ប្រៀប​ដូច​ជា​ផ្លែ​បឺ​រ​ទុំ​មួយ​អ៊ីចឹង​ដែរ​។ ផ្លែ​ឈើ​នេះ​ល្អ​សម្រាប់​សុខភាព​មនុស្ស​ដែល​វា​មាន​អង់ស៊ីម​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Chymopapain ដែល​អាច​កាត់​បន្ថយ​ការ​រលាក និង​ផ្តល់​នូវ​វីតាមីន C ជា​ប្រចាំ​ដល់​រាង​កាយ ៕



Post a Comment

Previous Post Next Post