Countdown

ទូរស័ព្ទ Asus ROG Phone 5 មានរ៉េមទំហំ 18GB មានរន្ធ USB ចំនួន ២ និងមានភ្ជាប់ជាមួយកង្ហាទៀតផង

ទូរស័ព្ទ Asus ROG Phone 5 មានរ៉េមទំហំ 18GB មានរន្ធ USB ចំនួន ២ និងមានភ្ជាប់ជាមួយកង្ហាទៀតផង

សូមស្វាគមន៍មកកាន់ពិភពនៃទូរស័ព្ទ ហ្គេម របស់ក្រុមហ៊ុន Asus ដំណើរការប្រព័ន្ធ Android មានឈ្មោះថា Asus ROG Phone 5 Ultimate! វាមានអេក្រង់បង្ហាញពីរ, រន្ធ USB ពីរនិងថ្មចំនួនពីរ? វាជាទូរស័ព្ទ Android ស៊េរីថ្មីខ្ពស់បំផុតនៅលើទីផ្សារដែលមានលក់នៅអឺរ៉ុបក្នុងតម្លៃ ១,២៩៩ ផោនឬប្រហែល ១,៥៤៥ ដុល្លា


តោះ!និយាយអំពីលក្ខណៈពិសេសពិសេសៗ ROG Phone 5 ។ ស្មាត ហ្វូន ROG Phone 5 Ultimate  បំពាក់នូវអេក្រង់ទំហំ ៦,៧៨ អ៊ីញទំហំ ២៤៤៨ × ១០៨, ១៤៤Hz ជាអេក្រង់ OLED; ប្រើ CPU Snapdragon 888 SoC; មាន RAM ទំហំ 18GB; អង្គទំហំផ្ទុកទិន្នន័យ ៥១២ ជីកាបៃនៃ UFS ៣.១; និងមានថាមពលថ្ម ៦០០០ mAh

RAM ទំហំដប់ប្រាំបីជីហ្គាបៃគឺជាសញ្ញាសំគាល់ខ្ពស់ថ្មីមួយសម្រាប់ទូរស័ព្ទ Android ហើយ គឺមាន RAM ច្រើនជាងអ្វីដែលអ្នកចង់បាននៅក្នុង កុំព្យូទ័រយួរដៃមួយចំនួនទៀតផង ។ ទូរស័ព្ទនេះភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ១១ ដែលគាំទ្រប្រព័ន្ធ Wi-Fi 6E និងទ្រទ្រង់ការសាកថ្មល្បឿនលឿនរហូតទៅដល់ ៦៥ វ៉ាយជាមួយឆ្នាំងសាកក្នុងប្រអប់។ វាក៏អាចស្គេនស្នាមម្រាមដៃនៅលើអេក្រង់បានដូចទៅនឹងទូរស័ព្ទ Android មួយចំនួនផងដែរ, រន្ធដោតកាសមានដល់ទៅពីរដោយប្រើជាប្រភេទ រន្ធ USB-C និងឧបករណ៍បំពងសម្លេងស្តេរ៉េអូខាងមុខ។

Camera ថតនេះពិតជាមានលក្ខណៈពិសេសមែនទែនជាមួយនឹងកាមេរ៉ាគោលទំហំ ៦២ MP ឈ្មោះ Sony IMX686 កាមេរ៉ាទីពីរមានទំហំ ១២ MPជាប្រភេទ ultrawide មួយគ្រាប់ទៀត ៥ MPជាប្រភេទមីក្រូ និងកាមេរ៉ាមុខ ២៤ MP

ទូរស័ព្ទនេះពិតជាពិសេសមែនទែន ដោយវាមាន អេក្រង់ចំនួន២ ថ្មចំនួន២គ្រប់ រន្ធកាសក៏២ រន្ធ USB ក៏២ដែរពិតជាអស្ចារ្យមែនសម្រាប់ Smart phone នេះ។


Post a Comment

Previous Post Next Post