Countdown

រឿងដើម្បីកូន-Fathers​ កំសត់ណាស់ សូមចូលមើលរឿងពេញ

រឿងដើម្បីកូន-Fathers

សង្ខេបរឿងខ្លី

ជាខ្សែរភាពយន្តដែលដកស្រង់ពីជីវិតពិតរបស់ឪពុកធាក់ស៊ីក្លូពិកាជើងម្ខាងម្នាក់ដែលប្រឹងចិញ្ចឹមជីវិតដើម្បីកូនពីរអ្នកដែលប្រពន្ធយកមកបោះបង់ចោលនៅកែងវត្តឧណ្ណាឡោម ឆាកជីវិតកំសត់ការតស៊ូដើម្បីចិញ្ចឹមកូន២អ្នកអោយបានរស់ត្រូវបានចាប់ផ្តើម ឪពុកខ្លួនពិការតែចិត្តមិនបានពិការឡើយ ព្រឹកជួយដឹកជញ្ជូនឥវ៉ាន់គេដាក់ផ្សារចាស់ រួចហើយចេញទៅរត់ស៊ីក្លូ ឈ្លៀតរើសអេដចាយ យប់ជួយអាយ៉ែឡានគេ ស្បាយកូនពៅជាប់ខ្លួន និងប្រឹងដើម្បីអោយកូនស្រីបងបានចូលរៀនកុំអោយល្ងង់ដូចខ្លួន ចុងក្រោយកូនធ្លាក់ខ្លួនឈឺ មើលមិនជា ឪពុកប្រឹងអស់ពីខ្លួន រហូតលក់ស៊ូក្លូ លក់ឈាម ដើម្បីប្តូរយកថវិការទិញថ្នាំអោយកូន តើការតស៊ូលំបាកយ៉ាងណាដើម្បីរស់ របស់ជីវិតអ្នកក្រ នោះលោកអ្នកនិងបានឃើញនៅក្នុងខ្សែភាពយន្ត ដែលមានចំណងជើងថាដើម្បីកូន ។

Post a Comment

Previous Post Next Post