Countdown

ប្រជាជន​មីយ៉ាន់ម៉ា​នាំគ្នា​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​ស្ត្រី​វ័យក្មេង​ម្នាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទី២១ ខែ​កុម្ភៈ

 


ប្រជាជន​មីយ៉ាន់ម៉ា​នាំគ្នា​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​ស្ត្រី​វ័យក្មេង​ម្នាក់ កាល​ពី​ថ្ងៃ​អាទិត្យ ទី២១ ខែ​កុម្ភៈ ក្នុង​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។ យុវតី​រូប​នោះ​គឺ​ជា​ជនរងគ្រោះ​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា ក្នុង​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​កងកម្លាំង​សន្ដិសុខ​បាន​បាញ់​សម្លាប់​បាតុករ​ពីរ​នាក់​ផ្សេង​ទៀត​ឲ្យ​ស្លាប់។ 

👉 អន្តរជាតិ​បាន​ថ្កោលទោស​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​បាតុករ ២ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ប៉ូលិស​និង​កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​និង​គ្រាប់​កាំភ្លើង​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក កាណុង​ទឹក និង​ចំពាម​កៅស៊ូ ដើម្បី​បង្ក្រាប​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​អំពើ​ហិង្សា​ដ៏​ប្រល័យ​នេះ ដោយ​សរសេរ​នៅ​លើ Twitter កាលពី​យប់​ថ្ងៃ​សៅរ៍​ថា៖ «ការ​ប្រើ​កម្លាំង​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ការ​គំរាមកំហែង ការ​រំខាន​យាយី​បាតុករ​ដែល​តវ៉ា​ដោយ​សន្តិវិធី គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​លោក Tom Andrews បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​មាន​ក្ដី​រន្ធត់​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​ជំទង់​ម្នាក់​នៅ​ក្នុង​ទីក្រុង Mandalay ផងដែរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​បាន​បង្កើន​ភាព​ឃោរឃៅ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ប្រើ​តាំងពី​កាណុង​ទឹក​រហូត​ដល់​គ្រាប់​កាំភ្លើង​ជ័រ​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ហើយ​ឥឡូវ​នេះ​ទាហាន​ថែម​ទាំង​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដាក់​អ្នក​តវ៉ា​សន្តិវិធី​ទៀត។ ភាព​ឆ្កួត​លីលា​នេះ​ត្រូវតែ​បញ្ចប់​នៅ​ពេល​នេះ!»។


Post a Comment

Previous Post Next Post